លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទកាន់បិណ្ឌវេនទី ៥ នៅវត្តស្វាយចាស់ ខេត្តបន្ទាយមានជ័យ



#សារព័ត៌មានApsaraNews (Telegram ) 012807225 .!!

( យកព័ត៌មាន ;ដោយ ម៉ែន ច័ន្ទដារ៉ា)

ខេត្តបន្ទាយមានជ័យ​ ៖ នៅ ព្រឹកថ្ងៃច័ន្ទ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣​ កងរាជអាវុធហត្ថខេត្តបន្ទាយ​មានជ័យ​ ដឹកនាំដោយ លោកឧត្តម​សេនីយ៍​ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ ព្រមទាំងលោកមេបញ្ជាការរង​ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួមរាប់បាត្រ វេរភត្ត គ្រឿងសក្ការៈ បរិក្ខារទាំងឡាយ ថ្វាយព្រះសម្មាសម្ពុទ្ធ ប្រគេនជូនព្រះសង្ឃ និងឧទ្ទិសមហាកុសលដល់បុព្វការីជន និងញាតិទាំងឡាយក្នុង សង្សាវដ្ត បញ្ចប់កាន់វេនបិណ្ឌទី ៥ នៅវត្តសមាធិផល​ ស្ថិតនៅ ភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។


     នាឱកាសនោះលោកឧត្តម​សេនីយ៍​ត្រី​ បោន​ ប៊ិន​ ក៏បាននាំយកនូវទេយ្យទាន​ ទេយ្យវត្ថុ​ ប្រគេនជូនដល់ព្រះសង្ឃរួមមាន​ ៖ អង្គ, ទឹកសុទ្ធ​,មី,ត្រីខ,​ ទឹកក្រួច,និងបច្ច័យចូលរួមកាន់វេនបិណ្ឌ​សរុបចំនួន( ១០,លានរៀល​ )។
























 


No comments

Powered by Blogger.