ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងស្តីពីការងារព្រំដែនគោកកម្ពុជា-វៀតណាម


នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំកិច្ចព្រមព្រៀងគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្តីពីរបបគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម នៅទីស្តីការក្រសួងមហាផ្ទៃ។













No comments

Powered by Blogger.