ប្រសាសន៍សំខាន់ៗ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញអបអរសាទរខួប២៥ឆ្នាំ នៃ ការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក

សារព័ត៌មាន_ApsaraNews (Telegram ) 012 807 225 .!!

Facebook. សារព័ត៌មាន អប្សរា

===

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអប​អរសាទរ​ខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤)។ ពិធីនេះរៀបចំឡើងនៅទីបញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក យ៉ាងមហោឡារឹកបំផុង ដោយមានការបង្ហាញកម្លាំងកងទ័ព និង​យុទ្ធោបករណ៍មកពីតាមបណ្តាអង្គភាពនានាចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោក។


ការរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ហាការដ្ឋាន​កង​ទ័ព​ជើងគោក ក្នុងស្មារតីរំលឹកឡើងវិញ នូវវីរភាពដ៏ថ្លៃថ្លារបស់វីរជន និងវីរយុទ្ធ​នារីកងទ័ពជើងគោក ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុជាតិ មាតុភូមិ និង​ប្រជា​ជន ព្រមទាំងបន្តរួមចំណែកគោរព និងអនុវត្តនូវទស្សនៈវិស័យ កម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងវិធានការគន្លឹះ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។


ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក​៖


*សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តពង្រឹងរបៀបរបបការងាររបស់កងទ័ព។


*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបន្តនិរន្តរភាព និងចីរភាព នៃសមត្ថភាពរបស់កងទ័ពបន្តទៅដល់កូនចៅជំនាន់ក្រោយ គឺជាកិច្ចការដ៏សំខាន់។


*សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំកងទ័ពពង្រឹងនយោបាយកាទូតយោធា។


*សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តយកចិត្តទុកដាក់លើការបណ្តុះបណ្តាល ហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាពយោធា។


*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាគ្មានមហិច្ឆតាឈ្លានពានប្រទេសណានោះឡើយ ការបំពាក់យុទ្ធោបករណ៍ គឺគ្រាន់តែធ្វើពង្រឹងសមត្ថភាពការពារជាតិតែប៉ុណ្ណោះ។


*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍន៍សមត្ថភាពកងទ័ពជើងគោក ជើងទឹក និងជើងអាកាស គ្មានមហិច្ឆតាទៅគំរាមកំហែង ឬឈ្លានពានប្រទេសណាមួយនោះឡើយ។














No comments

Powered by Blogger.