លោក​ ឧត្តម​សេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បានដឹកនាំលោកមេបញ្ជាការរង​កងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិការ​រង លោកប្រធានមន្ទីរ​ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក​ ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង ជានាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១

បន្ទាយមានជ័យ ÷ នៅព្រឹកថ្ងៃអាទិត្យ​ ទី២១ ខែមករា ឆ្នាំ២០២៤​ លោក​ ឧត្តម​សេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បានដឹកនាំលោកមេបញ្ជាការរង​កងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិការ​រង លោកប្រធានមន្ទីរ​ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក​ ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង ជានាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ ដែលទទួលមរណៈភាព នៅថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ដោយរោគាពាធ។ 

សពត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។










No comments

Powered by Blogger.