លោកវរៈសេនីយ៍ត្រី ប្រឹម សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលចុះឃាត់ខ្លួនក្មេងទំនើង៥នាក់ រួមនិងវត្ថុតាងមួយចំនួន



ក្រុងប៉ោយ ប៉ែត ៖ឃាត់ខ្លួនក្មេងទំនើង៥នាក់ និង ដាវកាំបិតសាំម៉ូរ៉ៃចំនួន៤ដើមនៅពេលដែលកម្លាំងនគរបាលចេញល្បាតចាប់បាននៅម៉ោង១យប់រំលងអាត្រាធចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នៅភូមិសាស្គ្រសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកវរៈសេនីយ៍ត្រី ប្រឹម សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលប្រាប់ថា៖ជាការណែនាំពីលោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ហើយកម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញល្បាតនៅពេលយប់ដើម្បីការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឃាត់យុវជន១ក្រុមចំនួន៥នាក់ដែលជិៈម៉ូតូសង្ស័យធ្វើការឆែកឆេររកឃើញកាំបិតចំនួន៤ដើម។

លោកបានបញ្ជាក់ថា៖យុវជនទាំង៥នាក់ដែលត្រូវឃាត់ខ្លួនមាន១.ឈ្មោះ ហិល ទិត្យមុន្នី ភេទប្រុសអាយុ១៨ឆ្នាំ ២.ឈ្មោះ សូត្រ លីថូ ភេទប្រុសអាយុ១៦ឆ្នាំ ៣.ឈ្មោះ អ៊ូ ប៊ុនហេងភេទប្រុសអាយុ១៦ឆ្នាំ ៤.ឈ្មោះ ហន លីហួយ ភេទប្រុសអាយុ១៦ឆ្នាំ ៥.ឈ្មោះ សុង អ៊ុយ ភេទប្រុសអាយុ១៦ឆ្នាំក្រុមក្មេងទំនើងរស់នៅភូមិ.សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកវរៈសេនីយ៍ត្រី ប្រឹម សុផល បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួន ក្មេងទំនើង យកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារកណ្តាល បានសារភាពថាខ្លួនបានដាក់កាំបិតតាមខ្លួនគឺការពារខ្លួនខ្លាចក្មេងទំនើងដ៍ទៃទៀតកាប់ ព្រោះពួកគេអោយតែឃើញគូកនដែលធ្លាប់ដេញកាប់គឺត្រូវដេញកាប់មុនមិនអោយកាប់ទាន់ព្រោះកន្លងមកធ្លាប់ធ្វើសកម្មភាពកាប់ទៅលើពួកក្មេងទំនើងដែលធ្លាប់ដេញកាប់ពួកគេក្រោយសាកសួរហើយបានកសាងសំណុំរឿងបញ្ជូនទៅ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តរផងដែរ ៕









No comments

Powered by Blogger.