ដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ​ បានចាត់តាំង​ លោកឧត្តមសេនីយ៍ត្រី​ រ៉ែម​ វរ:​ ស្នងការរង​ ចុះត្រួតពិនិត្យ​គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ​ ក្នុងស្រុកព្រះនេត្រព្រះ

        ស្រុកព្រះនេត្រព្រះ ៖ នៅថ្ងៃទី២៦/០១/២០២៤​ ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ​ បានចាត់តាំង​ លោកឧត្តមសេនីយ៍ត្រី​ រ៉ែម​ វរ:​ ស្នងការរង​ ចុះត្រួតពិនិត្យ​គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ​ ក្នុងស្រុកព្រះនេត្រព្រះ ។






         លោកវរសេនីយ៍ទោ​ ទេព​ រដ្ឋា​ អធិការនគរបាលស្រុក​ ព្រះនេត្រព្រះ​ បានដឹកនាំកម្លាំងប្រចាំបញ្ជាសហការជា មួយ​កម្លាំងប៉ុស្តិ៍ជប់វារី ចំនួន ២៧នាក់​ និងតាមបណ្តារប៉ុស្តិ៍ទាំង​ ៩​ ក្នុងស្រុកព្រះនេត្រព្រះ​ ដេីម្បីត្រួតពិនិត្យរកអ្នក ពិសាគ្រឿងស្រវឹង ពេលបេីកបរ​ និងបង្ការទប់ស្កាត់ បទល្មេីសផ្សេងៗ​ នៅលេីកំណាត់ ផ្លូវកៅស៊ូ​ លេខ156D ត្រង់ចំណុចខាងត្បូងភ្លេីងស្តុប ព្រះនេត្រព្រះ​ ភូមិចក្រី​ ឃុំជប់វារី​ ស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ចាប់ពីម៉ោង​ ៨យប់​ រហូតដល់ម៉ោង១២យប់​ ។


No comments

Powered by Blogger.