ក្រសួងព័ត៌មាន បានដាក់ចេញនូវសូចនាករចំនួន ៥ ដើម្បីពង្រីកវិសាល ភាពនៃការផ្សព្វផ្សាយ ឱ្យកាន់តែមានប្រសិទ្ធភាព និង ទូលំទូលាយ ទៅកាន់ប្រជាពលរដ្ឋ ឱ្យដល់គ្រប់ទីកន្លែង

សារព័ត៌មាន_ApsaraNews (Telegram ) 012 807 225 .!!

Facebook. សារព័ត៌មាន អប្សរា

===

ក្រសួងព័ត៌មានបានខិតខំ និងយកចិត្តទុកដាក់អនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវ ដោយបានផ្តោតលើការពង្រឹង និងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយតាមរយៈយន្ត ការប្រព័ន្ធផ្សព្វផ្សាយបុរាណ និងប្រព័ន្ធផ្សព្វផ្សាយទំនើបជាតិ និងឯកជន ក្នុងគោលបំណងផ្តល់នូវឱកាស និងលទ្ធភាពពេញលេញជូនដល់ប្រជាពលរដ្ឋនៅគ្រប់ទិសទី ដើម្បីទទួលបានព័ត៌មានពិតតាមតម្រូវការ និងទាន់ហេតុការណ៍ ក្រោមទម្រង់ «ប្លែក លឿន ទុកចិត្តបាន ពេលណា ទីណាក៏បាន។

នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា ភ្នំពេញ។

ឯកឧត្តម នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា ដើម្បីធានានូវការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាននិងសោតទស្សន៍ក្នុងគោលបំណងចូលរួមក្នុងការត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបបដិវត្តន៍ឧស្សាហកម្ម ៤.០ ក្រសួងព័ត៌មានបានកំណត់សូចនាករ ចំនួន ៥ រួមមាន៖ ១-ការផ្លាស់ប្តូរប្រព័ន្ធទូរទស្សន៍អាណាឡូកទៅឌីជីថល ដើម្បីសម្របតាមការវិវត្តនៃ បច្ចេកវិទ្យា និងការតាំងចិត្តរួមរបស់អាស៊ាន។ ២-ការអភិវឌ្ឍវិស័យព័ត៌មាន ដោយបន្តអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ ទាំងបែបប្រពៃណី និងបែបទំនើបរួមនឹងមាតិកាផ្សាយ។

៣-ការបណ្តុះ បណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈសារព័ត៌មាន ដោយបានយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការជាមួយ ក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍...រៀបចំកម្មវិធីបណ្តុះបណ្តាលកសាងនិងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ។ ៤-សន្តិសុខព័ត៌មាននិងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយបានលើកកម្ពស់កិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងស្ថាប័នអន្តរជាតិ ដើម្បីរាំងខ្ទប់ការផ្សាយ និងចាត់វិធានការតាមគ្រប់រូបភាព។ និង ៥-ការកសាងមូលដ្ឋានគតិយុត្ត និងការពង្រឹងការអនុវត្តច្បាប់ ដែលបានផ្តោតជាសំខាន់លើការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ការធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន ដើម្បីសម្របទៅនឹងការវិវត្តនានានៃសង្គមជាតិ និងបានដាក់ចេញនូវវិធានការ ពង្រឹងការអនុវត្តក្រមសីលធម៌វិជាជីវៈក្នុងចំណោមអ្នកប្រកបអាជីព ក្នុង វិស័យសារព័ត៌មាននៅកម្ពុជា៕ 








No comments

Powered by Blogger.