ចំណីផ្លូវត្រូវបានអាជ្ញាធម៌ខេត្តកោះកុង កំពុងយកចិត្តទុកដាក់រៀបចំឡើងវិញ ដោយដាក់ចេញទាំងវិធានការក្ដៅ

(Tel: 012 80 72 25/071 81 22225(Telegram)

ដោយ: លោក ភារុន

===

នាព្រឹកថ្ងៃ ពុធ ទី ២៧ ខែ មីនា ឆ្នាំ២០២៤ នេះ លោក ហាក់ ឡេង អភិបាលរងខេត្តបានដឹកនាំកិច្ចប្រជុំស្ដីពី÷ ការរៀបចំសណ្ដាប់ធ្នាប់ តាមដងផ្លូវសាធារណៈឡើងវិញ បន្ទាប់ពីមើលឃើញពីភាពអសណ្ដាប់ធ្នាប់ នានា នៅក្នុងក្រុង ទាក់ទិនហ្នឹង បរិស្ថានសោភណភាព នៃចំណីផ្លូវ ។ 


ក្នុងអង្គប្រជុំនេះមានការអញ្ជើញចូលរួមពីអង្គភាព ស្ថាប័នជំនាញពាក់ព័ន្ធ ។ ក្នុងកិច្ចប្រជុំនេះផ្ដោតសំខាន់លើកិច្ចការរៀបសណ្ដាប់ធ្នាប់សាធារណៈ តាមដងផ្លូវក្នុង ទីប្រជុំជន ក្នុងក្រុងខេមរៈភូមិន្ទនិងនៅទូទាំងខេត្ត ធ្វើយ៉ាងណាឲ្យមានសោភណ្ឌភាពល្អ ប្រសើរឡើងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ជាតិនិងអន្ដរជាតិមក

កំសាន្ដ ក៏ដូចរៀបចំណីផ្លូវទុកសម្រាប់អ្នកអ្នកថ្មើរជើង និងព្រះសង្ឈពេលនិមន្ដបិណ្ឌបាត ក៏ដើម្បីលើកមុខមាត់ខេត្តផងដែរ  ។ 


បន្ទាប់ពីចប់កិច្ចប្រជុំ លោក ហាក់ ឡេង អភិបាល 

រងខេត្ត ព្រមទាំងអាជ្ញាធម៌ ក្រុង សង្កាត់ បានចុះវាស់វែងដោយកំណត់យកប្រវែងត្រឹមតែ ១.២ ម៉ែត្រ ក្នុងន័យថាមិនឲ្យពលរដ្ឋឬអាជីវករលក់ដូរ ប្រកបអាជីវកម្ម ហួសពីគំនូសក្រហមដែលបានកំណត់ឡើយ ។ 

លោក អភិបាលរង ខេត្តបានលើកឡើងថា ÷ ខេត្តបានទុកឱសានវាទត្រឹម ៧ ថ្ងៃ ទុកឲ្យពលរដ្ឋរុះរើសម្ភារៈផ្សេងៗ ចេញដោយខ្លួនឯងនិងត្រូវរៀបចំឲ្យបានស្អាត 

ក្រោយផុតពេលដែលបានកំណត់ អាជ្ញាធរខេត្ត ក្រុង នឹងចុះអនុត្តវិធានការច្បាប់ ដោយគ្មានការលើកលែង ។

លោក អភិបាលខេត្តក៏សង្ឃឹមយ៉ាងមុតមាំថា ពលរដ្ឋនឹងចូលរួមសហការណ៍ឲ្យបានល្អប្រសើរទាំងអស់គ្នា ។ 


ចំណែក លោក ប្រាក់ វិចិត្រ អភិបាលក្រុងខេមរៈភូមិន្ទបានឲ្យដឹងថា លោក នឹងអនុវត្តន៍និតិវិធីតាមដែលថ្នាក់ខេត្តដាក់ជូន ហើយខិតខំប្រឹងប្រែងធ្វើការរួមគ្នាជាមួយ អជ្ញាធរពាក់ព័ន្ធ ព្រមទាំងបន្តចុះអប់រំដល់ពលរដ្ឋឲ្យមានការចូលរួមឲ្យបានលទ្ធផលជាផ្កែផ្កា ។ 

រីឯពលរដ្ឋនិងអាជីវករបានលើកឡើង មិនខុសគ្នាថា÷ ពួកគាត់នឹងចូលរួម កែសម្រួលរាល់រាល់ភាពខ្វះខាត ហើយរៀបចំតុបតែងកន្លែងលក់ដូររបស់ពួកគាត់ឲ្យមានរបៀបរៀបរយ ហើយក៏បានថ្លែងអំណរគុណដល់ អាជ្ញាធរខេត្តដែលបានចុះណែនាំសម្រួលសណ្ដាប់ធ្នាប់ក្នុងពេលនេះ ហើយសន្យាថានឹងចូលរួមអនុវត្ត ដោយក្ដីរីករាយ ដើម្បីខេត្តយើងទាំងអស់គ្នា ៕

No comments

Powered by Blogger.