អាជ្ញាធរខេត្តកោះកុងនៅតែប្រើធម៌ត្រជាក់ ចំពោះពលរដ្ឋនិងអាជីវករដែលលក់ដូរលើចិញ្ចើមផ្លូវ

(ដោយ លោក សំរិទ្ធភារុន)

កោះកុង÷នាព្រឹកថ្ងៃទី ៥ ខែមីនា ឆ្នាំ  ២០២៤ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង បានដឹកនាំក្រុម ការងារ រួមមាន អាជ្ញាធរខេត្ត ក្រុង សង្កាត់ ភូមិ កងកម្លាំង ទាំង៣ប្រភេទ ប្រធាន តំណាងមន្ទីរពាក់ព័ន្ធ បានបន្តសកម្មភាពចុះអប់រំដល់បងប្អូនប្រជាពលរដ្ឋអាជីវករអ្នកលក់ដូរនៅក្នុងក្រុងខេមរភូមិន្ទ  ដើម្បីឲ្យរៀបចំទុកដាក់សម្ភារៈ របស់របរ លក់ដូររបស់ពួកគាត់ ឲ្យមានរបៀបរៀបរយ 

មានសោភណភាពល្អ ដោយខ្លួនឯង ។ 

ក្នុងករណីកន្លែងណា មិនទទួលយកការណែនាំ និងចូលរួមជាមួយអាជ្ញាធរនោះទេ ត្រូវបានធ្វើកិច្ចសន្យាបន្ថែម ។


សូមបញ្ជាក់ផងដែរថាបន្ទាប់ពីចប់ឱសានវាទរយៈពេល ៧ ថ្ងៃបន្ទាប់ពីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង ឃើញថាពលរដ្ឋអាជីវករបានចូលរួមរៀបចំកន្លែងឬហាងលក់ដូរ របស់ពួកគាត់បានស្អាតល្អ មានរបៀបរៀបរយ បានប្រមាណ 85% នៅសល់មួយចំនួនតូចប៉ុណ្ណោះដែលមិនបានចូលរួមសហការ 


គូសបញ្ជាក់ថា÷ នេះជាលើកទីពីរហើយ ដែលអាជ្ញាធរខេត្ត ក្រុង នៅតែប្រើធម៌ត្រជាក់ដើម្បីបន្តធ្វើការជូនដំណឹងអប់រំណែនាំ ធ្វើយ៉ាងណា ឲ្យពួកគាត់ចេះភ្ញាក់រលឹកចូលរួមដោយខ្លួនឯង មុននឹងឈានដល់ចាត់វិធានការក្ដៅ ។ 


លោក ហាក់ ឡេង អភិបាលរងខេត្តក៏បានលើកឡើងថា÷ យើងត្រូវតែអនុវត្តន៍ឲ្យបានស្មើៗគ្នា ជាទូទៅមិនធ្វើកន្លែងមួយរលងកន្លែងមួយឡើយ បន្ថែមលើសពីនេះ លោក អភិបាលរងខេត្ត ក៏សូមស្នើដល់បងប្អូនពលរដ្ឋភាគតិចដែលមិនទាន់ បានចូលរួមជាមួយអាជ្ញាធរខេត្ត សូមចូលឲ្យបានល្អប្រសើរទាំងអស់គ្នា ដើម្បីបរិស្ថានស្អាត សុខភាពល្អ ទាក់ទាញទេសចរណ៍ និងមុខមាត់ខេត្តទាំងមូល ។ 

ចំណែក ពលរដ្ឋអាជីវករលក់ដូរបានសម្ដែងក្ដីរីករាយដែលខេត្តបានអនុវត្តន៍សណ្ដាប់ធ្លាប់ក្នុងក្រុង ដោយស្មើភាពមិនលំអៀង ដើម្បីជាប្រយោជន៍រួម 

ចុងបញ្ចប់ ពួកគាត់សន្យាថានឹងចូលរួមឲ្យបានជាប្រចាំ មិនត្រឹមតែមួយពេលខ្លី ៕

No comments

Powered by Blogger.