ឯកឧត្តម ស សុខា ជួបជាមួយពលករកម្ពុជាត្រឡប់ពីថៃ និងអញ្ជើញបើកការដ្ឋានសាងសង់ ( អគារប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត).!!

ក្រុងប៉ោយប៉ែត ៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខពលករកម្ពុជាត្រឡប់ពីថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងអញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់អគារស្នាក់នៅ និងបន្ទប់ធ្វើការថ្មីរបស់កងកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត។


នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមាន ប្រសាសន៍ទៅកាន់ពុកម៉ែបងប្អូនជាពលករខ្មែរ ដែលបានវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានសម្របសម្រួលជាមួយរដ្ឋាភិបាលថៃដល់ការវិលត្រឡប់មកស្រុកកំណើត របស់ពលករ កម្ពុជា ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណី ជាតិខាងមុខ រាជរដ្ឋាភិបាលនៃប្រទេសថៃឡង់ដ៍ តាមរយៈប្រកាសរបស់ក្រសួងមហាផ្ទៃថៃ បានលើកលែង តម្លៃសេវាអនុញ្ញាតចេញ–ចូល (Re-Entry Permit) សម្រាប់បងប្អូនពលករកម្ពុជា ដែលធ្វើដំណើរចេញ–ចូលប្រទេសថៃចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ។

ក្រៅពីការសម្របសម្រួល ធ្វើយ៉ាងណាអោយបងប្អូនបានមកស្រុកកំណើរឆាប់រហ័ស អាជ្ញាធរនិងសមត្ថកិច្ចនៅច្រក ក៏បានធ្វើការចែកស្បៀង អាហារ មានដូចជា នំបុ័ង ទឹកបរិសុទ្ធ និងវត្ថុអនុស្សាវរីយ៍ ជាក្រមា១ក្នុង ម្នាក់ផងដែរដល់បងប្អូន ប្រជាពលរដ្ឋ ផងដែរ ។

(ដោយ : លោក សឿន រដ្ឋា និង ឃីវិត ).!
















No comments

Powered by Blogger.