អគ្គីភ័យបានឆាបឆេះ បណ្តាលមកពីឆ្លងចរន្ត អគ្គីសនី បង្ករអោយខូចខាតផ្ទះ(ចំនួន០២ល្វែង ) និង ផ្ទះបន្ទប់ជួលចំនួន(១៣បន្ទប់)និង ខូចខាតសម្ភារះ ក្នុងផ្ទះទាំងស្រុង, (ស្មើរ ,១៩ , គ្រួសារ), !!

(Tel : 012 80 72 25.Telegram)

យកព័ត៌មាន ; ដោយ លោក ឃីវិត )

ក្រុងប៉ោយប៉ែត : តាមសេចក្តីរាយកាណ៍ពីភ្នាក់ងារ សារព័ត៌មាន អប្សរា ៖ បានចុះយកព័ត៌មានផ្ទាល់ , បានឲ្យដឹងថា ៖ មានផ្ទះប្រជាពលរដ្ឋចំនួន ២ ខ្នងបន្ទប់ជួល ១៣ បន្ទប់ត្រូវបានអគ្គីភ័យលេបត្របាក់ ខ្ទេចខ្ទីហើយរងផលប៉ះពាល់ (ចំនួន ៦ បន្ទប់) ថែមទៀត ករណីអគ្គីភ័យឆាបឆេះនេះបានកើតឡើងនៅវេលាម៉ោង ៧និង ០០នាទី ថ្ងៃទី ១៣ មេសា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


បើតាមការបញ្ជាក់ពី លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ បានឲ្យ អ្នកដារព័ត៌មាន អប្សរា ដឹងថា៖ មាន កម្លាំងសមត្ថកិច្ចនិងអាជ្ញាធរបានរួមគ្នាយ៉ាងសស្រាក់សស្រាំជួយពន្លត់អគ្គីភ័យជូនបងប្អូនប្រជាពលរដ្ឋក្នុងរយៈពេល ៤៥ នាទី , ទើបគ្រប់គ្រងស្ថានការណ៍បាន ហើយកងកម្លាំងនិងអាជ្ញាធរចូលរួមជួយពន្លត់អគ្គីភ័យជូនប្រជាពលរដ្ឋនេះរួមមាន ៖


១ / អាជ្ញាធរក្រុងនិងសង្កាត់ មេភូមិ អនុភូមិ និង ប្រជាការពារ ; 


២ /កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតកម្លាំងក្រុងប៉ោយប៉ែត


៣ /កំលាំង កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត


៤/ កំលាំង សឹករងក្រុងប៉ោយប៉ែត


៥ / កំលាំង យោធាកងពល ៥១


៦/ កម្លាំងនគរបាលការពារព្រំដែនគោក៨៩១និង ៩១១ក្នុងការពន្លត់អគ្គីភ័យនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៦ គ្រឿង


១ / រថយន្តពន្លត់អគ្គីភ័យរបស់រដ្ឋបាលក្រុងប៉ោយប៉ែតមួយគ្រឿង


២ / រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតមួយគ្រឿង


៣ / រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុកអូរជ្រៅមួយគ្រឿង


៤ / រថយន្តពន្លត់អគ្គីភ័យក្រុមហ៊ុន ហ្គែ្រនដាយម៉នមួយគ្រឿង


៥ / រថយន្តពន្លត់អគ្គីភ័យ ក្រុមហ៊ុនត្រូពីការណា មួយគ្រឿង


៦ / រថយន្តពន្លត់អគ្គីភ័យស្ម័គ្រចិត្តមួយគ្រឿងហើយប្រើប្រាស់ទឹកអស់ចំនួន ៧ ឡាន , ទើបគ្រប់គ្រងស្ថានការណ៍ភ្លើងបានរួចរាល់ជូនប្រជាពលរដ្ឋក្នុងពេលវេលាម៉ោង ០៨និង០០នាទី ។




លោក វ៉ា ជឹមណារ៉េត បានបញ្ជាក់ឲ្យដឹងទៀតថា ៖ ក្រោយពីបានទប់ស្កាត់នូវការពន្លត់អគ្គីភ័យរួចរាល់ក្នុងនោះបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួន ១៩គ្រួសារ ៖ ត្រូវបាន លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និង ក្រុមការងារចុះជួយសង្កាត់អូជ្រៅ បានផ្ដល់ជូននូវអំណោយដូចជាសម្ភារៈប្រើប្រាស់ជូនបងប្អូន ដែលរងផលប៉ះពាល់ដោយសារ អគ្គីភ័យឆាបឆេះ រួមមាន ៖ អង្ករ ២៥គីឡូក្រាម ÷

កន្ទេល១ , ម៉ុង១ , ភួយ១ , សារ៉ុង១


ហើយក្នុងនេះ អាជ្ញាធរនិងក្រុមការងារចុះជួយសង្កាត់អូរជ្រៅកំពុងតែរៀបចំរកចានឆ្នាំងប្រគល់ជូនបងប្អូនប្រជាពលរដ្ឋបន្ថែមទៀត ។


ក្នុងនេះផងដែរក្រុមការងារចុះជូយសង្កាត់អូរជ្រៅ បានមានផ្ដាំផ្ញើរ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋសូមឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នក្នុងរដូវរាំងស្ងួតនេះគឺងាយនឹងមានអគ្គីភ័យឆាបឆេះខ្លាំងណាស់ សូមប្រុងប្រយ័ត្នទាំងអស់គ្នាផងដែរ ៕




No comments

Powered by Blogger.